ព្រឹកថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍
ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានដឹកនាំមន្ត្រីរាជការចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ZOOM ស្តីពីការបំពេញទម្រង់របាយការណ៍ និងតារាងឧបសម្ព័ន្ធការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះមានរយៈពេលមួយថ្ងៃពេញនៅបន្ទប់ប្រជុំរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ។